ហ្គូហ្គល

Google 2015 logo.svg

ហ្គូកហ្កល (ឡាតាំង:Google) ជាក្រុមហ៊ុនសាវជីកម្មរបស់សហរដ្ឋអាមេរិក មួយដែលផ្តល់នូវ សេវាកម្មអ៊ីនធើណែត ដែលមានដូចជា សេវាកម្ម និង​ផលិតផលរាប់បញ្ចូលទាំង ការស្វែងរកព័ត៌មានផ្សេងៗតាមអ៊ីនធើណែត , សេវាកម្មផ្សេងទៀតជាច្រើន , ផ្នែកសូហ្វែ(ផ្នែកទន់នៃកុំព្យូទ័រ) និងការផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗ [១]។ ប្រាក់ចំណូលនៃការផ្សព្វផ្សាយ​ដែលបានមកពីការបង្កើត Adwords ស្ទើរតែទាំងអស់កា្លយទៅជាប្រាក់ចំណូលនៃក្រុមហ៊ុន ។

ក្រុមហ៊ុន ហ្គូហ្កល ត្រូវបានបង្កើតឡើងដោយ [[:w:Larry Page|Larry Page] no] និង Sergey Brin នៅពេលដែលអ្នកទាំងពីរមានបំណងរៀននៅសកលវិទ្យាល័យ Stanford . ហ្គូហ្កល បានបង្កើតជាសាវជីកម្មលើកដំបូងជាក្រុមហ៊ុនឯកជន នៅថ្ងៃទី ០៤ ខែ កញ្ញា​ ឆ្នាំ ១៩៩៨ ហើយវាបានបញ្ចេញជាសាធារណៈ​ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៤ ។ [២][៣]

ការរីកចម្រើនយ៉ាងឆាប់រហ័ស តាំងពីក្រុមហ៊ុនត្រូវបានធ្វើអោយកើតមានឡើងនៅផលិតផលដ៏ច្រើន ។

ប្រវត្តិសាស្រ្ត

ហ្គូហ្កលបានចាប់ផ្តើមកកើតឡើងនៅឆ្នាំ ១៩៩៦ ដែលបានស្រាវជ្រាវគម្រោងដោយ Larry Page និង Sergey Brin នៅពេលដែលអ្នកទាំងពីរ មានបំណងរៀននៅ សកលវិទ្យាល័យ Stanfordក្នុងរដ្ឋកាលីហ្វ័រញ៉ា [៤]

 
ហ្គូហ្កលឆ្នាំ ១៩៩៨

ម៉ាស៊ីនស្វែងរកព័ត៌មានដ៏តូចមួយត្រូវបានគេហៅថា "RankDex" ចេញពី សេវាកម្មព័ត៌មាន IDD ដែលបានរចនាដោយ Robin Li តាំងពីឆ្នាំ ១៩៩៦ ។ បច្ចេកវិទ្យាដែលប្រើប្រាស់នៅក្នុង RankDex នឹងមានភាពជាក់ស្តែងច្បាស់លាស់ និង ត្រូវបានប្រើប្រាស់ក្នុងពេលក្រោយនៅពេលដែល Robin Li ត្រូវបានរកឃើញ Baidu នៅប្រទេសចិន ។កាលពីមុន មានឈ្មោះហៅក្រៅថា «BackRub» ,​ប៉ុន្តែត្រូវបានប្តូរឈ្មោះមកជា«Google» ដែលមានកំណើតមកពី ការប្រកបតួខុសនៃពាក្យ«googol» , ដែលបន្ទាប់ពីតួទីមួយ មានលេខ០ ដល់ទៅជាងមួយរយលេខ , ដែលចង់ប្រាប់ថា ម៉ាស៊ីនស្វែងរកនៃ ហ្គូហ្កល អាចផ្តល់នៅបរិមាណព័ត៌មានដ៏ធំទូលំទូលាយ សម្រាប់អ្នកស្វែងរក ទៅតាមចំនួននៃលេខសូន្យនោះ ។ ហ្គូហ្កល ស្ថិតនៅក្រោមដំណើរការរបស់ គេហទំព័រនៃ សកលវិទ្យាល័យស្តេនហ្វត(Stanford University website) , ដែលមានអាស័យដ្ឋានឬឌូម៉ែន (domain) google.stanford.edu

អាស័យដ្ឋានពេញនៃ ហ្គូហ្កល (The domain name for Google)ត្រូវបានបង្កើតនៅ ថ្ងៃទី១៥ ខែ​ កញ្ញា ឆ្នាំ ១៩៩៧ , ហើយនិង កុ្រមហ៊ុនត្រូវបាន បង្កើតជាសាវជីកម្ម​ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩៩៨ ។ វាត្រូវបានពឹងផ្អែកទៅលើដៃគូ (Susan Wojcicki) ដែលជាយានដ្ឋាន នៅក្នុងឧទ្យាន ម៉ែនឡូ(Menlo Park),​រដ្ឋកាលីហ្វ័រញ៉ា , Craig Silverstein , ដែលជាសមាជិកនៃ ក្រុមនិស្សិតនៅសកលវិទ្យាល័យ ស្តេនហ្វ័ត , ដែលត្រូវបានជួលជា និយោជកលើកទី១ ។

នៅក្នុង ខែឧសភា ឆ្នាំ ២០១១​ , ចំនួននៃអ្នកប្រើប្រាស់ហ្គូហ្កល ជារៀងរាល់ខែមានចំនួនលើសពី ១០លាននាក់ ជាលើកដំបូង , ដែលជាការកើនឡើង ៨.៤ ភាគរយ ចាប់ពីខែឧសភា ឆ្នាំ២០១០ (មាន៩១៣០ លាននាក់)។

សូមមើលផងដែរ

ឯកសារយោង

  1. មើលក្នុងបញ្ជីផលិតផលនៃហ្គូហ្កល ជាភាសាអង់គ្លេស
  2. Brin, Sergey (1998). "The anatomy of a large-scale hypertextual Web search engine". Computer Networks and ISDN Systems 30 (1–7): 107–117. DOI:10.1016/S0169-7552(98)00110-X.
  3. Barroso, L.A. (April 29, 2003). "Web search for a planet: the google cluster architecture". IEEE Micro 23 (2): 22–28. DOI:10.1109/mm.2003.1196112.
  4. Google Milestones សហប្រតិបត្តិការព័ត៌មាន , ហ្គូហ្កល
🔥 Top keywords: ពិធីបុណ្យភ្ជុំបិណ្ឌទំព័រដើមពិសេស:ស្វែងរកប្រាសាទអង្គរវត្តបុណ្យភ្ជុំបិណ្ឌព្រះរាជាណាចក្រកម្ពុជាសុភាសិត​ខ្មែរកម្ពុជាក្រោមអាណាព្យាបាលបារាំងដើមសម័យអង្គរអង្គការសហប្រជាជាតិកសិកម្មនៅប្រទេសកម្ពុជានរោត្ដម សីហនុសង្គ្រាមលោកលើកទី២ទន្លេមេគង្គចេនឡាតំបន់អាកាសធាតុអាស៊ានសម័យអាណានិគមនិយមបារាំងបុណ្យកឋិនព្រះពុទ្ធសង្គាយនាបឹងទន្លេសាបសម្បត្តិវប្បធម៌ខ្មែរដែលបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផែនដីភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ខណ្ឌ ខេត្ត និង រាជធានីនៃកម្ពុជា (២០១៣)ជ័យវរ្ម័នទី៧សង្រ្គាមលោកលើកទី១សម័យចតុមុខរដ្ឋសភាកម្ពុជាប្រជុំភាសិតថ្មីៗស្ថានីយ៍បុរេប្រវត្តិខ្មែរស៊ីន ស៊ីសាមុតពិធីបុណ្យអុំទូករឿងរាមកេរ្តិ៍តួអង្គនៅក្នុងរឿងរាមកេរ្តិ៍ខ្មែរនិមិត្តសញ្ញាគីមីបុរេប្រវត្តិកម្ពុជាខេត្តនៃកម្ពុជាប្រវត្តិសាស្ត្រខ្មែរដំបូងជប៉ុនរឿងកុលាបប៉ៃលិនអរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)សិង្ហបុរីខេត្តសៀមរាបកម្ពុជាប្រជាធិបតេយ្យប្រវត្តិសាស្ត្រភូមាបញ្ជីរាយនាមខេត្ត ក្រុង នៅប្រទេសកម្ពុជាអាស៊ីអាគ្នេយ៍វៀតណាមសម័យលង្វែកសង្គមរាស្រ្តនិយមថៃខេត្តបាត់ដំបងប្រវត្តិសាស្ត្រកម្ពុជារដ្ឋបាលថ្នាក់ក្រោមជាតិប្រជាធិបតេយ្យវចនានុក្រមខ្មែរវេយ្យាករណ៍នៃភាសាខ្មែរសហរដ្ឋអាមេរិកប្រាសាទព្រះវិហារចិនពន្ធលើប្រាក់បៀវត្សច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កថិនកូរ៉េខាងត្បូងទន្លេសាបចូលឆ្នាំខ្មែរគុណនាមចុងសម័យអង្គរសម័យឧដុង្គឡាវការបោះឆ្នោតនៅកម្ពុជាសាធារណរដ្ឋខ្មែរមជ្ឈិមបូព៌ាអរិយធម៌ពិធីរៀបមង្គលការភ្នំពេញទុំទាវហ៊្វូណនវប្បធម៌ភូមិសាស្ត្រកម្ពុជាបន្ទុកអគ្គីសនីព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)ជួន ណាតហ្វេសប៊ុកប្រវត្តិសាស្ត្រចិនសិទ្ធិមនុស្សព្រះបាទជ័យវរ្ម័នទី៧អាមេរិកខាងជើងរឿង ភូមិតិរច្ឆានឃុំ សង្កាត់នៃកម្ពុជាប្រជុំរឿងព្រេងខ្មែរច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់សិទ្ធិ (គេហទំព័រ)ឥន្ទ្រទេវី (សតវត្សទី១៣)ព្រហ្មញ្ញ សាសនាខេត្តកំពង់ធំស្ថានីយ៍ម្លូព្រៃខ្មែរ